ការប្រើប្រាស់វិគីសៀវភៅ

→ To contribute, please view project status in discussion page

ការ​ប្រើ​ប្រាស់​ Wikibooks

សៀវភៅ​ណែនាំ​សំរាប់​សិក្សា Wikibooks

សៀវភៅ​នេះ​​មានគោល​បំនង​​ណែនាំ​អ្នក​សំរាប់​ការ​​ប្រើ​ប្រាស់ Wikibooks។ ដោយ​ចាប់​ផ្ដើម​ពី​អ្នក​អាន រហូតក្លាយ​ជា​ស្មេរ និង លើស​ពី​នេះ​ថែម​ទៀត ជំពូក​នីមួយៗ​នឹង​រៀប​រាប់​ពី​​ចំនេះ​ដឹង​ចាំ​បាច់​ផ្សេងៗ​សំរាប់​អ្នក។

Wikibooks ជា​គំរោង​មួយ​ក្នុង​ចំនោម​គំរោង​ជា​ច្រើន​ទៀត​របស់ MediaWiki Foundation សំដៅ​លើ​ការ​​ចូលរួម​សរសេរ​សៀវភៅ​ដោយ​អ្នក​អាន​ដោយ​មិន​គិត​ថ្លៃ។ ដូច​គ្នា​នឹង​គំរោង Wikipedia ដែរ Wikibooks លើក​ទឹក​ចិត្ត​ចំពោះ​ទាំង​អ្នក​អាន​ និង អ្នក​សរសេរ​ក្នុង​ការ​ប្រមូល​ផ្ដុំ​អត្ថបទ​ច្រើន​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ជា​សៀវភៅ​អាន​មួួ​យ​សម​ស្រប និង មាន​ការ​កែ​សំរួល​ជា​ប្រចាំ​​ដោយ​មិន​ចាំ​បាច់​​រង់​ចាំការ​យល់​ព្រម​ពី​ម្ចាស់​កម្មសិទ្ធ។

ក្នុង​ភាសា​ខ្មែរ​ មិន​ត្រឹម​តែ​សៀវភៅ​អាន​ដែល​បោះ​ពុម្ព​ឡើង​នៅ​មាន​កំរិត​ចំពោះ​សិស្ស និង អ្នក​អាន​ដែល​ខ្វះខាត​ថវិការ​ ឬ រស់​នៅ​ទីដាច់​ស្រយាល សៀវភៅ​​ណែនាំ​អំពី​ការ​ប្រើ​ប្រាស់​ឧបករណ៍​​​កុំព្យូទ័រ និង Internet រឹត​តែ​ពិបាក​។ ទោះ​បី​ជា​អ្នក​សិក្សា​​មាន​សតិ​អារម្មណ៍​ថា​​ភាសារ​អង់គ្លេស ឬ អេស្ប៉ាញ​ជា​ភាសា​សកល យើង​ក៏​មិន​អាច​មើល​រំលង​​កូន​ចៅ​ជំនាន់​ក្រោយ​ដែល​ត្រូវ​ការ​ក្រេប​ចំនេះ​ដឹង​ឱយ​បាន​ទូលាយ​បំផុត​​​ទាំង​ក្នុង​និង​ក្រៅ​សាលា​រៀន។ សៀវភៅ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង Wikibooks នេះ​អនុញ្ញាតិ​ឱយ​អ្នក​អាន​យក​ទៅ​ប្រើ​ប្រាស់​តាម​ត្រូវ​ការ​ដោយ​មិន​មាន​ការ​ប្រឈម​មុខ​តាមផ្លូវ​ច្បាប់​ឡើយ។

ទន្ទឹម​នឹង​នេះ អត្ថបទ​ដែល​មាន​ទាំង​ប៉ុន្មាន​នេះ​សុទ្ធ​តែ​បាន​មក​ពី​ការ​ចូល​រួម​ពី​អ្នក​អាន​ដូចគ្នា ដែល​បាន​ចំនាយ​ពេល​​វេលា និង ចំនេះ​ដឹង​របស់​ខ្លួន​ដើម្បី​​ផ្គត់​ផ្គង់​មជ្ឈដ្ឋាន​ទូទៅ។ យើង​សង្ឃឹម​ថា​ អ្នក​ក៏​នឹង​ដើរ​តាម​គន្លង​របស់​ពួក​យើង និង ឈាន​ឱយ​រឹត​តែ​មាន​សមត្ថភាព​ទៅ​មុខ​បាន​ដោយ​មាន​ប្រសិទ្ធភាព។ ដោយ​សារ​ភាព​បើក​ចំហរ​នៃ​ការ​ងារ​ទាំង​នេះ នរណា​ម្នាក់​ក៏​អាច​កែប្រែ​អត្ថបទ​បាន​ដោយ​សេរី។ យើង​សង្ឃឹម​ថា​​អ្នក​អាច​ជួយ​​រក្សា​និង​បន្ថែម​គុណភាព​អត្ថបទ​ឱយ​បាន​ប្រសើរ​ជា​បន្ត​បន្ទាប់។

<h2​ style="text-align:center">មាតិការ

» សេចក្ដី​ផ្ដើម

» ការ​ចាប់ផ្ដើម​ប្រើ​ប្រាស់

  • Wikipedian Primer
  • Class Project Guidelines
  • Starting a New Book

» សំរាប់​អ្នក​អាន

  • ស្វែង​រក​សៀវភៅ
  • បោះពុម្ព
  • ប្រើ​ប្រាស់​ក្នុង​ថ្នាក់​រៀន
  • កំនែ​កំហុស
  • ការ​ត្រួត​ពិនិត្យ​ទំព័រ

» សំរាប់​អ្នក​សរសេរ

  • រួម​ចំនែក​ក្នុង​សៀវភៅ​ដែល​មាន​ស្រាប់
  • ចាប់​ផ្ដើម​សៀវភៅ​ថ្មី
  • វិភាគទាន​សៀវភៅ
  • រៀប​ចំ​គ្រោង​សាង​សៀវភៅ
  • បំនែង​ចែក​ប្រភេទ
  • ទាក់​ទាញ​អ្នក​អាន
  • ការ​បោះពុម្ព

» សំរាប់​អ្នក​ត្រួត​ពិនិត្យ

  • កែប្រែ Wikibooks
  • Wiki-Markup
  • ការ​សំអាត និង ការ​ថែ​ទាំ
  • បច្ចេក​ទេស​​ថ្នាក់​ខ្ពស់
  • បញ្ចូល​រូបភាព​ទៅ​ក្នុង​ទំព័រ

» សំរាប់​អ្នក​គ្រប់​គ្រង

  • នាទី​អ្នក​គ្រប់​គ្រង
  • ការ​លុប ស្រង់ និង ផ្ទេរ​ទំព័រ
  • ការ​រំខាន
  • ការ​គ្រប់​គ្រង​ថ្នាក់​ខ្ពស់


This article is issued from Wikibooks. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.